គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សេចក្តីប្រកាសព័ត៌មាន៖ ក្រុមហ៊ុនខនហ្វីរេលឈ្នះពានរង្វាន់លេខ១ សហគ្រិនថ្នាក់ជាតិឆ្នាំ ២០២១

កាលបរិច្ឆេទ: ១៧ ធ្នូ ២០២១ / កសិកម្ម

យើង​ខ្ញុំ​មាន​កិត្តិយស​ និង​ជម្រាបជូន​ថា ក្រុមហ៊ុន​ខនហ្វីរេល​បាន​ឈ្នះ​ពានរង្វាន់​លេខ១ ក្នុង​ការ​ចូល​រួម​ប្រកួតប្រជែង​ ​សហគ្រិន​ថ្នាក់​ជាតិ​ឆ្នាំ២០២១ កាល​ពីថ្ងៃទី១១ ខែធ្នូ កន្លង​ទៅ​ថ្មីៗនេះ។​

នេះ​ជា​ការ​ប្រកួត​ថ្នាក់​ជាតិ​លើក​ទី២ ហើយ​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ វិទ្យាស្ថានជាតិសហគ្រិន​ភាព ​និងនវានុវត្តន៍ រួម​ជាមួយ​សហគ្រិន​ខ្មែរ ដោយមាន​ការ​គាំទ្រពីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ពាណិជ្ជកម្ម និងក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត​
បច្ចេកវិទ្យា និង​នវានុវត្តន៍ ។ ការ​ប្រកួត​ប្រជែង​នេះ មាន​បេក្ខភាព​ចំនួន​ ២០០ រូប មក​ពី​សហគ្រាសធុន​តូច​ និង​មធ្យម​មក​ពី​គ្រប់​បណ្តា​ខេត្ត-ក្រុង​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ហើយមាន​ម្ចាស់​សហគ្រាសឆ្នើម​ចំនួន​តែ ២០​ រូប​ប៉ុណ្ណោះ ​ដែល​បាន​ឆ្លង​ចូលមក​ដល់​វគ្គផ្តាច់ព្រ័ត្រ។​

សមាជិកទាំងប្រាំពីរនៃគណៈវិនិច្ឆ័យត្រូវថ្លឹង​ថ្លែង​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​បេក្ខជនចុងក្រោយ បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់បេក្ខជននិមួយៗ ពន្យល់ពីយុទ្ធសាស្ត្រអាជីវកម្មរបស់ពួកគេ សមត្ថភាព​នៃ​ការច្នៃប្រឌិត គំរូអាជីវកម្មរបស់ពួកគេ និងផលប៉ះពាល់សហគមន៍របស់ពួកគេ។

លោក​ ហ៊ីម​ ពិសិដ្ឋ នាយក​ផ្នែក​ធន​ធានមនុស្ស​នៃ​ក្រុមហ៊ុន​ ខនហ្វីរេល ដែល​តំណាងឲ្យ​លោកឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន​ខនហ្វីរេល  បានប្រឹង​ប្រែង​ពន្យល់​បកស្រាយ​ជូនគណៈវិនិច្ឆ័យអំពីភាពពាក់ព័ន្ធនៃគំរូអាជីវកម្មរបស់ក្រុមហ៊ុន ​ខនហ្វីរេល ដែលមានគោលបំណងលើកកម្ពស់ និងចែករំលែកដល់យុវជនជំនាន់ក្រោយពី​ធនធានរបស់​ប្រទេសកម្ពុជា និងចំណេះដឹងថ្នាក់​ជាតិរបស់យើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍តំបន់​ជនបទ ប្រកប​ដោយ​សមត្ថភាពច្នៃប្រឌិត វត្ថុធាតុដើមនៃដីកម្ពុជា ក្នុង​ការ​ប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិសម្រាប់​ផលិតផលអាហារសរីរាង្គលំដាប់ថ្នាក់ខ្ពស់របស់​ខនហ្វីរេល។

«គំរូ​អាជីវកម្មរបស់ក្រុមហ៊ុន​ខនហ្វីរេល បាន​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​កសិករ រួម​ទាំង​សង្គម​កម្ពុជា​ទាំងមូល។ លើសពីនេះ ខនហ្វីរេល គឺជាក្រុមហ៊ុនដ៏រឹងមាំ និងមានសមត្ថភាពបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិ ទាំងនៅអឺរ៉ុប និងអាស៊ី», នេះ​ជាការ​ប្រកាសដោយគណៈវិនិច្ឆ័យទើប​ខនហ្វីរេល​ក្លាយ​ជាជម្រើសរបស់ពួកគេ។

ចាប់​តាំង​ពីការ​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០១ ក្រុមហ៊ុន​ខនហ្វីរេល​ និង​ផលិត​ផលជា​ច្រើន​របស់​ខ្លួន​បាន​នាំមក​នូវ​ពានរង្វាន់​ជាច្រើន​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ឯបរទេស។ ដូច​ជា​ទទួល​បាន​ពានរង្វាន់​ត្នោត​មាសនៅ​ក្នុង​ពិព័រណ៍អន្តរជាតិ ​Natexpo 2005 នៅទីក្រុង​ប៉ារីស​ប្រទេសបារាំង ហើយ​ជាគ្នានេះដែរក្នុង​ឆ្នាំ ២០១៧ ទទួល​បាន​ពានរង្វាន់​លេខ១ ASEAN BEST PRODUCTS FIRST PRIZE ក្នុង​សន្និសីទកំពូល​អាស៊ាន​ស្តី​ពី​ចំណីអាហារ​លើក​ទី​ ១៥ (15th ASEAN Food Conference) នៅ​ទីក្រុង​ហូជីមិញប្រទេសវៀតណាម។​

ជានិច្ចកាល​យើងតែងតែជឿជាក់ថា តាមរយៈការនាំយកផលិតផលជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ ដែលយើងអាចសម្រេចបេសកកម្មរបស់យើងក្នុងការជួយដល់ការរស់ឡើង​នៃប្រទេសកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់ជនបទទាំងមូល។ ពានរង្វាន់នេះ ទទួល​បាន​ ២០ឆ្នាំ បន្ទាប់ពីការចាប់ផ្តើមរបស់យើង វាបាន​បង្ហាញពីការ​ពង្រឹងវិធីសាស្រ្តរបស់យើង និងការប្តេជ្ញាចិត្តរបស់យើង។

ខណៈពេលដែលនគរូបនីយកម្មនៃប្រទេសប្រឈមនឹងការបាត់ដើមត្នោតជាច្រើនដើម – ត្នោតជាភាសាខ្មែរ – ខនហ្វឺល ឆ្លៀតឱកាសនេះស្នើដល់​រាជរដ្ឋាភិបាលជួយ​គាំទ្រ​ឲ្យ​មាន​ទិវាត្នោត​ជាតិ​​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កូន​ខ្មែរ​ទាំង​អស់គ្នា​ឲ្យ​ចូលរួម​គាំទ្រ​កេរដំណែល​ដូន​តារបស់យើង​ ហើយ​ក៏សូម​សំណូម​ពរ​ផង​ដែរ​ដល់រាជរដ្ឋាភិបាល​ឲ្យ​លោក​ចូលរួម​ប្រើ​ប្រាស់​ស្រា​សំប៉ាញទឹក​ត្នោត​នេះ​សម្រាប់ទទួល​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ជា​ពិសេស​សម្រាប់​ប្រើប្រាស់ក្នុង​ពិធី​សម្ពោធនូវ​សមិទ្ធផលនានា​ ដែលលោក​បាន​កសាង​ទុក​ជាកេរដំណែលសម្រាប់​ការ​ដឹក​នាំ​ដ៏​ឆ្លាតវៃ​ទុក​ដល់​កូន​ចៅ​ជំនាន់ក្រោយ។​​ ស្រាត្នោតផលិតចេញពីដើមត្នោត គឺជាភាពផ្តាច់មុខរបស់ពិភពលោក ដែលបង្ហាញថាការច្នៃប្រឌិតធ្វើឱ្យវាអាចទាញយកប្រយោជន៍ពីធនធានធម្មជាតិរបស់ព្រះរាជាណាចក្រ៕